
ពលរដ្ឋជួបការខ្វះខាត ចាស់ជរាចំនួន៨៩គ្រួសារក្នុងសង្កាត់បាវិតទទួលអំណោយពីសប្បុរសជនតាមរយៈសង្កាត់បាវិត
អត្ថបទ៖ ភក្តី
ខេត្តស្វាយរៀង៖ នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នេះពលរដ្ឋមានជីវភាពខ្វះខាត ចាស់ជរាចំនួន៨៩គ្រួសារមកពី៥ភូមិក្នុងសង្កាត់បាវិតក្រុងបាវិតខេត្តស្វាយរៀងទទួលបានគ្រឿងឧបភោគបរិភោគពីលោក ឡេង អ៊ួង និងកញ្ញា សុខ គុន្ធា យិន ស្រីល័ក្ខ តំណាងកាសុីណូក្រុមហ៊ុនMocbai.com បាវិតតាមរយៈចៅសង្កាត់បាវិត។
បើតាមលោក សាញ់ សាខុន ចៅសង្កាត់បាវិតបានមានប្រសាស៍ឲ្យដឹងថា អំណោយដែលចែកជួនពលរដ្ឋរចំនួន៨៩គ្រួសារនាពេលនេះបានមកពីកាសុីណូក្រុមហ៊ុនMocbai.comតាមរយៈសង្កាត់ដើម្បីធ្វើទានជាមួយក្រុមគ្រួសារចាស់ជរាជនពិការដែលជួបការលំបាកក្នុងជីវភាពប្រចាំក៏ដូចជាចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋបានមួយកម្រិតផងដែរ។
លោក សាញ់ សាខុន ចៅសង្កាត់បាវិតបានមានបន្តឲ្យដឹងទៀតថា កន្លងមកជនទីទាល់ក្រចាស់ជរាខាងលើក៏ធ្លាប់មានខាងកាកបាទក្រហមកម្ពុជាក្រុងបាវិត ក៏ដូចជា រដ្ឋបាលក្រុងបាវិត អាជ្ញាធរមូលដ្ឋានបានផ្តល់ និងចែកជូនផងដែរ ប៉ុន្តែវាមិនគ្រប់តម្រូវការនោះទេគឺជួយបានមួយតែគ្រាប៉ុណ្ណោះ។
លោកចៅសង្កាត់បានថ្លែងអំណរគុណដល់លោក ឡេង អ៊ួង និងកញ្ញា សុខ គុន្ធា កញ្ញា យិន ស្រីល័ក្ខ ដែលជាតំណាងកាសុីណូក្រុមហ៊ុនMocbai.comដែលបានចូលរួមជួយសង្គមក្នុងការចែករំលែកនូវទេយ្យទានគ្រឿងឧបភោគបរិភោគដើម្បីជួយសម្រួលក្នុងជីវភាពរបស់ពលរដ្ឋនៅក្នុងមូលដ្ឋានមិនតែប៉ុណ្ណោះបង្ហាញឲ្យឃើញពីវប្បធម៌ចែករំលែកដែលជាគំរូមួយដ៏ល្អក្នុងសង្គមជាតិខ្មែរ។
លោកចៅសង្កាត់បាវិតក៏អំពាវនាវសុំឲ្យសប្បុរសជនបន្តជួយឧបត្ថម្ភបន្តទៀតដល់គ្រួសារទីទាល់ក្រដោយពួកគាត់ខ្វះខាតខ្លាំង។ អំណោយដែលពលរដ្ឋទាំង៨៩គ្រួសារ ទទួលបាននាពេលនេះក្នុងម្នាក់ៗ៖ទី១.អង្កចំនួន៥០គីឡូ មីកេស ឃីតមួយកញ្ចប់ ប្រគេនដល់ព្រះសង្ឃចំនួន៣អង្គ ក្នុងមួយអង្គ ថវិកា៤០០០០៛ អង្កចំនួន៥០គីឡូ មីកេស ឃីតមួយកញ្ចប់ តាជីយាយជី៥នាក់ក្នុងមួយនាក់ថវិកា២០០០០៛ អង្កចំនួន៥០គីឡូ មីកេស ឃីតមួយកញ្ចប់៕