សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ប្រទេសយើងតូចសូមគិតពីរឿងអីដែលមានប្រយោជន៍ដល់ពលរដ្ឋ

ខេត្តតាកែវ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានស្នើទៅដល់ប្រជាពលរដ្ឋជាពិសេសអ្នកវិភាគដែលតែងតែវាយប្រហារមកកាន់កម្ពុជាឲ្យគិតពីប្រយោជន៍របស់កម្ពុជាខ្លះផង។

ថ្លែងក្នុងជំនួបជាមួយនឹងកម្មករជិត ២ម៉ឺននាក់នៅស្រុកបាទី ខេត្តតាកែវ ព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ថាកម្ពុជាធ្វើទំនាក់ទំនងជាមួយនឹងអន្តរជាតិមិនថាប្រទេសកុម្មុយនិស្ត ឬសេរីទេ គឺដោយស្មើមុខមាត់និងមានគោលដៅតែមួយគត់គឺដើម្បីប្រយោជន៍របស់ប្រជាពលរដ្ឋតែមួយគត់។

សម្ដេចបានឆ្លើយតបទៅកាន់អ្នកវិភាគដែលបានវាយប្រហារថាកម្ពុជាចាប់ចិននឹងធ្វើឲ្យប្រទេសកម្ពុជាជួបគ្រោះថ្នាក់នៅពេលអនាគតថា សម្ដេចក៏មានកូននឹងមានចៅ ចៅទួត នៅពេលអនាគតផងដែរ។ ដូច្នេះសម្ដេចនឹងមិនឲ្យកូនចៅរបស់សម្ដេចបាត់បង់នៅអត្តសញ្ញាណជាតិខ្មែរនោះទេ៕