
ឯកឧត្តម គង់ គឹមនី អញ្ជេីញចូលរួមបេីកសិក្ខាសាលាស្តីពីការធ្វេីឱ្យប្រសេីរឡេីងនូវសមត្ថភាពសហគ្រប់គ្រងជលផល និងមុខរបរចិញ្ចឹមជីវិត ចម្រុះ ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង
អត្ថបទ៖ ស៊ាន ច័ន្ទដា
ខេត្តក្រចេះ ៖ នាព្រឹកថ្ងៃអង្គារ ៥កេីត ខែភទ្របទ ឆ្នាំ ថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម គង់ គឹនី អភិបាលរង នៃគណៈភិបាលខេត្តក្រចេះ តំណាង ឯកឧត្តម វ៉ា ថន គណៈអភិបាលខេត្តក្រចេះ អញ្ជេីញចូលរួមបេីកសិក្ខាសាលា ស្តីពី «ការធ្វេីឱ្យប្រសេីរឡេីង នូវសមត្ថភាពសហគ្រប់គ្រងជលផល និងមុខរបរ ចិញ្ចឹមជីវិតចម្រុះ របស់ប្រជាសហគមន៏ នៃខេត្តក្រចេះ និង ខេត្តស្ទឹងត្រែង ។
សិក្ខាសាលានេះមានរយៈពេល២ថ្ងៃ នៅសណ្ថាគារ មេគង្គដូហ្វីន នាមាត់ទន្លេ ព្រមទាំងមានការចូលរួម ពី លោក បណ្ឌិត ក្វាង ស៊ុក អូស និងគណៈប្រតិភូនៃអង្គការ ( FAO ), លោក ស្រី កាំង ឃីម អនុប្រធាន រដ្ឋបាលជលផល ក្រសួង នៃក្រសួងកសិកម្ម រួមនិងលោក លោកស្រី ក្រុមការងារ និងថ្នាក់ដឹកនាំខ័ណ្ឌជលផល នៃខេត្តទាំងពី ព្រមទាំងសិក្ខាកាម ជាង៦០នាក់ផងដែរ ។
លោក ស្រី កាំង ឃីម អនុប្រធានរដ្ឋបាលជលផល នៃក្រសួងកសិកម្ម មានប្រសាសន៏ថា វិស័យជលផលនៅកម្ពុជា បានរួមចំណែកយ៉ាងសំខាន់ ក្នុងសេដ្ឋកិច្ចជាតិ ផ្នែកសនិ្តសុខ ស្បៀង អាហារូបត្ថម និងផ្តល់មុខរបរដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេស អ្នកដែលរស់នៅតាមតំបន់ជនបទ និងតំបន់ទន្លេមេគង្គ យេីង នាពេលបច្ចុប្បន្នផងដែរ ។ ដោយមេីល ឃេីញ សារៈសំខាន់ដ៏ធំធេងនេះ ទេីបរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ និងផ្តល់អាទិភាព ក្នុងការថែរក្សា អភិរក្ស និងមានការអភិវឌ្ឍលេីវិស័យជលផល ឱ្យមានភាពរីកចម្រីន ប្រដោយប្រសិទ្ធិភាព និងនិរន្តរភាព ។
លោកស្រីបន្តថា ដោយមានការ ឧបត្ថមគាំទ្រពីរដ្ឋាភិបាលនៃប្រទេសកូរ៉េ ក្នុងវិស័យជលផល តាមរយៈអង្គការ ហ្វាវ ( FAO ) ។ ហេីយ លោក ស្រី កាំង ឃីម ក៏បានថ្លែង អរគុណ ដល់បងប្អូនយេីង គ្រប់សហគមន៏ ចៅសង្កាត់ និងមន្រ្តីជលផលនៃខេត្តទាំងពីរ ដែលបាន អញ្ជេីញមកចូលរួមនាឱកាសនេះ ។
ក្នុងឱកាសនេះ ឯកឧត្តម គង់ គឹមនី អភិបាលរងខេត្ត បានមានប្រសាសន៍ថា ដោយបច្ចុប្បន្ននេះ យេីងមានជំងឺសេដ្ឋកិច្ចជាសកល ដូច្នេះ បងប្អូនប្រជាពលរដ្ឋ ទូទៅក្នុងប្រទេស ក៏ដូចសកលលោកទាំងមូលផងដែរ បានជួបវិបត្តសេដ្ឋកិច្ចជាសកលនេះ ដូចនេះសូម ពុក ម៉ែ បងប្អូន យេីងត្រូវខិតខំស្វែងរក ដេីម្បីបង្កេីនសេដ្ឋកិច្ចគ្រួសារ តាមរយៈវិស័យជលផលនេះដោយស្របច្បាប់ ។
ឯកឧត្តម គង់ គឹមនី បន្តថា៖ នៅក្នុងឆ្នាំ ២០១៦ រាជរដ្ឋាភិបាលបាន សម្រេចទទួលយកប្រាក់កម្ចីធនាគារ ពិភពលោក ដេីម្បីគាំទ្រដល់ការអនុវត្តគម្រោងគ្រប់គ្រងធនធានទឹកចម្រុះ ទន្លេមេគង្គដំណាក់កាលទី៣ នៅក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ ក្នុងនោះរដ្ឋបាលជលផល ទទួលភារកិច្ច ជាភាពម្ចាស់ក្នុងការអនុវត្តគម្រោង ដែលបានផ្តោត ជាសំខាន់លេីសហគ្រប់គ្រង ធនធានជលផល តាមរយៈសហគមន៏ នេសាទ និងសហការជាមួយ សហគមន៏ គោលដៅចំនួន ៧០ ក្នុងខេត្តក្រចេះ និងខេត្ត ស្ទឹងត្រែង ។ គម្រោងនេះ ត្រូវបានបញ្ចប់ថវិកាគាំទ្រ នៅខែ ឧសភា ឆ្នាំ ២០២២ថ្មីនេះប្រកបដោយជោគជ័យ ហេីយទទួលលទ្ធផលគួជាទីមោទនៈ។
ឯកឧត្តមបន្ថែមថាដេីម្បីបន្តសក្តានុពលនៃលទ្ធផល ទទួលបានឱ្យមាននិរន្តរភាព ចាំត្រូវបន្តពង្រឹងសហគមន៏នេសាទ តាមគោលដៅទាំងថែមទៀត រួមជាមួយតម្រូវការចាំបាច់ និងបន្ទាន់របស់រាជរដ្ឋាភិបាល កម្ពជាក្នុងការគ្រប់គ្រង និងអភិរក្សសត្វផ្សោត នៅតាមទន្លេ មេគង្គ លេី រដ្ឋបាលជលផលបានស្នេីសុំគម្រោងនេះ មកអនុវត្តនៅខេត្ត ស្ទឹងត្រែង និង ខេត្តក្រចេះ។
ជាថ្មីម្តងទៀត ឯកឧត្តម គង់ គឹមនី ក្នុងនាមថ្នាក់ដឹកនាំ ខេត្តក្រចេះ សូមថ្លែង អំណរ អរគុណ ជូនចំពោះរាជរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ ដោយមានក្រសួងជួលផល និងសមុទ្រ តាមរយៈអង្គការស្បៀង និងកសិកម្ម ( FAO ) ដែលបានគាំទ្រទាំងថវិកា និងបច្ចេកទេស ក្នុងការ អភិវឌ្ឍន៏សមត្ថភាព សហគ្រប់គ្រងជលផល សម្រាប់សហគមន៏ បៃតង និរន្តរភាព ធនធានជលផល និងមុខរបរចិញ្ចឹមជីវិតចម្រុះនេះ នៅប្រទេសកម្ពុជា ពិសេសតំបន់មេគង្គលេី នៃខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ប្រកបដោយភាពទទួលខុសត្រូវខ្ពស់៕