
ណាហ្គាវើលដ៏ប្រកាសមិនបន្ដកិច្ចសន្យាថ្មីជាមួយគ្រូបង្វឹក លោក មាស ចាន់ណា
ថ្ងៃចេញផ្សាយៈ ខែតុលា 19, 2021
ភ្នំពេញ ៖ ក្លឹបបាល់ទាត់ណាហ្គាវើល នៅថ្ងៃនេះបានជូនដំណឹងជាផ្លូវការឲ្យដឹងថា លោក មាស ចាន់ណា នឹងត្រូវចាកចេញពីក្លឹបនៅចុងខែនេះ បន្ទាប់ពីកិច្ចសន្យារបស់គាត់ផុតកំណត់។
ជាមួយគ្នានោះដែរក្លឹបបាល់ទាត់ណាហ្គាវើល ក៏បានថ្លែងអំណរគុណចំពោះគាត់ដែលបានបំពេញការងារសំរាប់ក្លឹបរបស់យើងកន្លងមកទាំងជាកីឡាករ និងជាគ្រូបង្វឹកផង។ក្លិបសូមជូនពរឱ្យគាត់បន្តទទួលបានជោគជ័យក្នុងអាជីពជាគ្រូបង្វឹកនាពេលអនាគត។
សូមជម្រាបថា លោក មាស ចាន់ណា បានរួមរស់ជាមួយក្លិបណាហ្គាវើលដ៍អស់រយៈពេល ២០ឆ្នាំគត់ដោយរាប់ចាប់តាំងពីនៅប្រកបអាជីពជាកីឡាករចំនួន ១៣ឆ្នាំហើយលោកបានចូលនិវត្តន៍ក្នុងឆ្នាំ២០១២ និងបន្តជាគ្រូបង្គោលក្លិប ៧ឆ្នាំបន្ថែមទៀតរហូតដល់បច្ចុប្បន្ន៕