
ថ្ងៃនេះ ថៃមានអ្នកឆ្លងកូវីដចំនួន៨.៩១៨ករណីថែមទៀត និងស្លាប់៧៩នាក់
ថ្ងៃចេញផ្សាយៈ ខែតុលា 20, 2021
បាងកក ៖ ក្រសួងសុខាភិបាលថៃ នៅព្រឹកថ្ងៃពុធនេះបានប្រកាសពីការបន្តរកឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ ចំនួន ៨.៩១៨ ករណី និងមានអ្នកស្លាប់ចំនួន ៧៩ នាក់បន្ថែមទៀតក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើយោងតាមសារព័ត៌មាន បាងកកប៉ុស្តិ៍។
ដោយឡែក នៅថ្ងៃអង្គារម្សិលមិញអ្នកជំងឺកូវីដ -១៩ ចំនួន ១០.៨៧៨ នាក់ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបន្ទាប់ពីបានជាសះស្បើយ។
សូមជម្រាបថា ចាប់តាំងពីថ្ងៃទី ១ ខែមេសានៅពេលដែលរលកទី ៣ នៃជំងឺកូវីដ ១៩ បានចាប់ផ្តើម ប្រទេសថៃបានព្យាបាលអ្នកជំងឺកូវីដ ១៩ ចំនួន ១.៧៨២.៩៨៩ នាក់ដែលក្នុងនោះ ១.៦៦២.៤៣៣ នាក់បានជាសះស្បើយ។ ចំណែកចំនួនអ្នកស្លាប់មានចំនួន ១៨.៣៩២ នាក់ក្នុងកំឡុងពេលរលកទី ៣ និង ១៨.៤៨៦ នាក់ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតនេះ៕