
Hun Sen Cup ថ្នាក់ខេត្ត វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រផ្ដើមប្រកួតនៅរសៀលនេះ
ថ្ងៃចេញផ្សាយៈ ខែតុលា 20, 2021
ភ្នំពេញ ៖ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ខេត្ត លើកទី១៥ ឆ្នាំ២០២១ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នឹងធ្វើឡើងនៅរសៀលនេះ ដើម្បីស្វែងរកក្រុមខ្លាំងឡើងដណ្ដើមជើងឯកថ្នាក់ខេត្ត។
សម្រាប់ការប្រកួតនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះ គឺជាការជួបគ្នារវាងក្រុម ស.ស.យ.ក ខេត្តបាត់ដំបង ប៉ះមន្ទីរ អ.យ.ក ខេត្តត្បូងឃ្មុំ នៅកីឡដ្ឋានព្រីនស៍ វេលាម៉ោង៣៖០០នាទីរសៀលនេះ។
ចំណែកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ជាការជួបគ្នារវាងក្រុម ខេត្តបន្ទាយមានជ័យ ប៉ះ កោះកុងអេហ្វស៊ី នាកីឡដ្ឋាន អេ អ៊ី យូ ស្តតផាតវេលាម៉ោង៣៖០០នាទីរសៀល៕