ខណៈនេះអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២៤២លាន ៣២ម៉ឺននាក់ ស្លាប់ជាង ៤លាន ៩២ម៉ឺននាក់

ពិភពលោក ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer ឲ្យដឹងថា គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃពុធ ទី២០ ខែតុលា ឆ្នាំ២០២១ នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២៤២, ៣២៤,២៧២នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៤,៩២៨,៨១១នាក់ និងជាសះស្បើយឡើងវិញ ២១៩,៦៧០,៤៦០នាក់។

តាមទិន្នន័យពីគេហទំព័រខាងលើបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ មានអ្នកឆ្លងចំនួន ៤៥,៩៩៦,៥០៧នាក់ ស្លាប់ចំនួន ៧៤៨,៦៥២នាក់ និងជាសះស្បើយចំនួន ៣៥,៧១០,៣៣១នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា មានអ្នកឆ្លង ៣៤, ១០៨,៣២៣ នាក់ ស្លាប់ចំនួន ៤៥២,៦៨៤នាក់ និងជាសះស្បើយ ៣៣,៤៧០, ៦២១នាក់ និងប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល មានអ្នកឆ្លង ២១, ៦៦៤,៨៧៩នាក់ ស្លាប់ ៦០៣,៩០២នាក់ និងជាសះស្បើយ ២០,៨៣៨,១៨៨នាក់៕