
ស្ថានភាពជំងឺកូវីដ-១៩ នៅតំបន់អាស៊ាន គិតត្រឹមព្រឹកថ្ងៃទី៣១ ខែឆ្នូ នេះ
អាស៊ាន ៖ យោងតាមទិន្នន័យគេហទំព័រ WORLDOMETER ឲ្យដឹងថា គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី៣០ ខែឆ្នូ ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ានកើនឡើងដល់ ១៤,៨២៩,២២៨នាក់ កើនឡើងជាង១ម៉ឺននាក់ បើធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ៣០៤,០៣៤នាក់ផងដែរ។
តាមទិន្នន័យគេហទំព័រខាងលើបង្ហាញថា ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់ មានអ្នកឆ្លងចំនួន ៤,២៦២,៥៤០នាក់ (ស្លាប់ ១៤៤,០៨៨នាក់) បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន មានអ្នកឆ្លងចំនួន ២,៨៤១,២៦០នាក់ (ស្លាប់ ៥១,៣៧៣នាក់) និងប្រទេសម៉ាទ្បេស៊ី មានអ្នកឆ្លងចំនួន ២,៧៥៤,៥១៣នាក់ (ស្លាប់ ៣១,៤៦២នាក់)។
ដោយឡែក ថៃ ឆ្លងចំនួន ២,២២០,៣២៤នាក់ (ស្លាប់ ២១,៦៧២នាក់), វៀតណាម ឆ្លងចំនួន ១,៦៩៤,៨៧៤នាក់ (ស្លាប់ ៣១,៨៧៧ នាក់), មីយ៉ាន់ម៉ា ឆ្លងចំនួន ៥៣០,៦៤៥នាក់ (ស្លាប់ ១៩,២៦៥នាក់), សិង្ហបុរី ឆ្លងចំនួន ២៧៩,០៦១នាក់ (ស្លាប់ ៨២៧នាក់), កម្ពុជា ឆ្លងចំនួន ១២០,៤៨៧នាក់ (ស្លាប់ ៣,០១២នាក់), ទ្បាវ ឆ្លងចំនួន ១១០,០៥៤នាក់ (ស្លាប់ ៣៦០នាក់) និងព្រុយណេ ឆ្លងចំនួន ១៥,៤៧០នាក់ (ស្លាប់៩៨នាក់)៕