
ខណៈនេះអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២៨៦លាន ៨៥ម៉ឺននាក់ ស្លាប់ជាង ៥លាន ៤៤ម៉ឺននាក់
ពិភពលោក ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer ឲ្យដឹងថា គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃសុក្រ ទី៣១ ខែធ្នូ ឆ្នាំ ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២៨៦, ៨៥៨,៧៥៥នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥,៤៤៥,៩៥៨នាក់ និងជាសះស្បើយឡើងវិញ ២៥៣,១៥៨,៧០៧នាក់។
តាមទិន្នន័យពីគេហទំព័រដដែលបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺដ៏កាចសាហាវនេះច្រើនជាងគេ មានអ្នកឆ្លងចំនួន ៥៥, ២៤៦,៧៨១នាក់ ស្លាប់ចំនួន ៨៤៥,៧៣៧នាក់ និងជាសះស្បើយចំនួន ៤១,៤៦៧, ៦៦០នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា មានអ្នកឆ្លង ៣៤, ៨៣៧,៧១០ នាក់ ស្លាប់ចំនួន ៤៨០,៨៦០នាក់ និងជាសះស្បើយ ៣៤,២៥៨, ៧៧៨នាក់ និងប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល មានអ្នកឆ្លង ២២, ២៧៧,២៣៩នាក់ ស្លាប់ ៦១៩,០២៤នាក់ និងជាសះស្បើយ ២១,៥៦៧,៨៤៥នាក់៕