
សហរដ្ឋអាមេរិកមានមនុស្សជាង ៥៧០,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១,៣៦២នាក់ស្លាប់ ក្នុង១ថ្ងៃ
ថ្ងៃចេញផ្សាយៈ ខែធ្នូ 31, 2021
វ៉ាស៊ីនតោន ៖ យោងតាមការដកស្រង់ទិន្នន័យចេញពី គេហទំព័រ Worldometers នាព្រឹកថ្ងៃសុក្រ ទី៣១ ខែធ្នូ ឆ្នាំ២០២១នេះបង្ហាញថា នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុបរហូតដល់ទៅ ៥៧២,០២៩នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១,៣៦២នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៥៥,២៥២,៨២៣ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៨៤៥,៧៤៥នាក់ និងជាសះស្បើយឡើងសរុបជាង ៤១.៤៦លាននាក់៕