វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៣,៦៤៦ករណីទៀត និងស្លាប់៧២នាក់

ហាណូយ ៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃពុធម្សិលមិញបានប្រកាសពីការបន្តរកឃើញករណីឆ្លងជំងឺកូវីដ១៩ ចំនួន ៣,៦៤៦ ករណី ខណៈអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួន៧២នាក់បន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News។

ក្រសួងសុខាភិបាលវៀតណាមគូសបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ សុទ្ធតែជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលនៃជំងឺនេះមានចំនួន១,៣៤៧នាក់។

សូមជម្រាបថា គិតត្រឹមយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ៨៧៣,៩០១នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៧៩៦,៥៨៣នាក់ ចំណែកចំនួនអ្នកស្លាប់សរុបចំនួន ២១,៤១៦នាក់៕