មេដឹកនាំឆេឆេនីសន្យាផ្តល់កងទ័ពបន្ថែមជួយរុស្ស៊ី សម្រាប់សង្រ្គាមនៅអ៊ុយក្រែន

ប្រភព៖ Reuters

មូស្គូ៖ មេដឹកនាំតំបន់ឆេឆេនី ដែលជាតំបន់មួយរបស់រុស្ស៉ី លោក Ramzan Kadyrov បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា លោកបានជួបប្រធាធិបតី វ្ល៉ាឌីមៀ ពូទីន នៅឯ វិមានក្រឹមឡាំង ហើយនឹងផ្តល់ក្រុមអ្នកប្រយុទ្ធបន្ថែមទៀត ទៅជួយទីក្រុងមូស្គូក្នុងការធ្វើសង្រ្គាមជាង២ឆ្នាំជាមួយអ៊ុយក្រែន។

ក្រុមបំបែកខ្លួនឆេឆេនី ធ្លាប់បានប្រយុទ្ធពីរលើក ក្នុងសង្រ្គាមជាមួយយោធារុស្ស៉ី បន្ទាប់ពីការដួលរលំនៃអតីតសហភាពសូវៀតឆ្នាំ១៩៩១ ដោយកាលណោះបង្ក ការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ និងបាត់បង់អាយុជីវិតមនុស្ស។ ក្រោយមក លោក ពូទីន បានទុកផ្លូវឱ្យលោក Kadyrov ដឹកនាំតំបន់ដែលទុកក្រុមអ្នកកាន់សាសនាឥស្លាមជាចម្បង ជាថ្នូរនឹងការរក្សាស្ថិរភាព និងភាពស្មោះត្រង់ចំពោះរុស្ស៉ី។

លោក Kadyrov ដែលកំពុងដឹកនាំសាធារណរដ្ឋឆេឆេនី ស្ថិតនៅតំបន់កូកាសខាងត្បូង (South Caucasus) ក្នុងនាមភក្តីភាពជាមួយវិមានក្រឹមឡាំង តាំងពីឆ្នាំ២០១៧មក បានបង្ហោះរូបភាពជាមួយ លោក ពូទីន អមដោយសារថាបានពិភាក្សាគ្នាអំពីបញ្ហាសេដ្ឋកិច្ចក្នុងតំបន់ និងការរំពឹងទុក ក៏ដូចជាអញ្ជើញលោក ពូទីន មកបំពេញទស្សនកិច្ច។

លោក Kadyrov បានឱ្យដឹងថា យុទ្ធជនរាប់ម៉ឺននាក់ ដែលទទួលការហ្វឹកហ្វឺនយ៉ាងល្អ បានត្រៀមរួចរាល់អស់ហើយសម្រាប់ការជួយរុស្ស៉ីប្រយុទ្ធនៅអ៊ុយក្រែន ប្រសិនបើ ទទួលបានបទបញ្ជា។ លោក Kadyrov បញ្ជាក់ថាបច្ចុប្បន្ន កងទ័ពចំនួន ៤៣,៥០០នាក់កំពុងប្រយុទ្ធនៅអ៊ុយក្រែន ក្នុងនោះ ១៨,០០០នាក់ជាអ្នកស្ម័គ្រចិត្ត។ នេះបើតាម ៕