ថៃ​មាន​អ្នក​ឆ្លង​កូ​វីដ​ចំនួន៩.៧២៧ករណីទៀត និង​ស្លា​​ប់៧៣នាក់ក្នុងរបាយការណ៍ថ្ងៃនេះ​

បាងកក ​៖ ក្រសួងសុខាភិបាល​ថៃ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​បានប្រកាសពីការបន្ត​រកឃើញ​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូ​វីដ១៩ ចំនួន ៩.៧២៧ករណី និង​មាន​អ្នកស្លាប់​ចំនួន៧៣នាក់​បន្ថែមទៀត​ក្នុង​រយៈពេល២៤ ម៉ោង​ចុងក្រោយនេះ​។ នេះបើយោងតាមសារព័ត៌មាន បាងកកប៉ុស្តិ៍។​

ដោយឡែកនៅ​ថ្ងៃ​ពុធ​ម្សិលមិញ​អ្នកជំងឺ​កូ​វីដ-១៩ ចំនួន១០.០៧៥ នាក់​ត្រូវបាន​អនុញ្ញាតឱ្យ​ចេញពី​មន្ទីរពេទ្យ​បន្ទាប់ពី​បានជា​សះស្បើយ​។​

សូមជម្រាបថា ចាប់តាំងពី​ថ្ងៃទី ១ ខែមេសា​នៅពេលដែល​រលក​ទី ៣ នៃ​ជំងឺ​កូ​វីដ ១៩ បានចាប់ផ្តើម ប្រទេស​ថៃ​បាន​ព្យាបាល​អ្នកជំងឺ​កូ​វីដ ១៩ ចំនួន ១.៧៩២.៧១៦ នាក់​ដែល​ក្នុងនោះ ១.៦៧២.៥០៨ នាក់​បានជា​សះស្បើយ​។ ចំណែក​ចំនួន​អ្នកស្លាប់​មាន​ចំនួន ១៨.៤៦៥ នាក់​ក្នុងកំឡុងពេល​រលក​ទី ៣ និង ១៨.៥៥៩ នាក់​ចាប់តាំងពី​ការចាប់ផ្តើម​នៃ​ជំងឺ​រាតត្បាត​នេះ​៕