
ពលរដ្ឋដែលជម្លៀសពីទឹកជំនន់ស្រុងនៃព្រំដែនថៃនៅក្រុងប៉ោយប៉ែត កើនដល់១១៦គ្រួសារ
ខេត្តបន្ទាយមានជ័យ ៖ គិតមកទល់ល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ពលរដ្ឋដែលត្រូវបានជម្លៀសពីទឹកជំនន់ស្រុងនៃព្រំដែនថៃ ដែលជាទឹកជំនន់លើកទី២ ក្នុងឆ្នាំ ២០២១នេះ នៅសង្កាត់ប៉ោយប៉ែត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានកើនដល់១១៦គ្រួសារ។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម ប៉ាន់ ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ព្រមទាំងក្រុមការងារកងកម្លាំងទាំងអស់ក្នុងក្រុងប៉ោយប៉ែត បានចាត់ចែងផ្តល់គ្រឿងឧបភោគ បរិភោគទៅជូនបងប្អូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ទាំងនោះហើយ ។
ដោយឡែក មន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យក៏បានដឹកនាំអ្នកស្ម័គ្រចិត្តចុះអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅលើទីទួលសុវត្ថិភាព ដែលជម្លៀសចេញពីទឹកជំនន់ ក្នុងក្រុងប៉ោយប៉ែតលើពីរសង្កាត់នោះផងដែរ ៕ ដោយ ៖ កំសត់